Latest Movie :

tabber

ការជួសជុល ប្រាសាទបន្ទាយឆ្មារ​

​ស្ថិតនៅក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចម្ងាយ​ប្រមាណ​ជា ៥៦ គីឡូម៉ែត្រ ពី​ខេត្តបន្ទាយមានជ័យ ហើយ ៣០ គីឡូម៉ែត្រ ពី​ជួរ​ភ្នំ​ដងរែក ប្រាសាទបន្ទាយឆ្មារ​ដែល​ស្ថិតនៅលើ ផ្ទៃដី​រាបស្មើ ហើយ​មាន​រាង​ជា​ចតុកោណ​ត្រូវបាន​ស្ថាបនា​ឡើង ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់​ព្រះរាជបុត្រ​របស់​ព្រះបាទ​ជ័យ​ វរ្ម័នទី​៧ ព្រះនាម​ស្រិ​ន្ទ្រ​កុមារ និង​មេទ័ព ឬ​ស​ញ្ជ​ក​ទាំង​៤ ដែល​បាន​ពលី​ជីវិត ក្នុង​សង្គ្រាម ខ្មែរ ចាម ។​

​ ​ខាងលើនេះ គឺជា​ប្រវត្តិ​នៃ​បូជនីយដ្ឋាន​ដ៏​សំខាន់​នេះ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​នៃ​ ខ្លឹមសារ​ផ្ទាំង​សីលា​ចារឹក K.227 ដែល​ត្រូវបាន​ចារ​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទិ​១៣ នៃ​គ​.​ស ពោលគឺ​ក្នុងដំណាក់កាល​ទី​២ នៃ​រចនា​ប័​ថ្ម​បាយ័ន ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។

ការដ្ឋាន ជួសជុល និង ទិដ្ឋភាព រួម ( ម . ត ២០១០)

​ប្រាសាទបន្ទាយឆ្មារ​ជា​ប្រាសាទ​រាជ បង្កប់​ដោយ​អត្ថន័យ​ប្រវត្តិសាស្ត្រ និង​សាសនា​ដ៏​ជ្រាលជ្រៅ មាន​ទំហំ​ធំ ហើយ​ប្លង់​ស្មុគស្មាញ​ស៊ាំ​ញ៉ាំ​ជាទីបំផុត ក៏ប៉ុន្តែ​មាន​ក្បាច់រចនា​ល្អិត​តូចឆ្មារ​ដ៏​ល្អ​ប្រណិត ។​
​ ​ដោយសារតែ​ប្រការ​នេះហើយ ទើប​គេ​តាំង​ឈ្មោះ​របស់​ប្រាសាទ​នេះ​ថា ប្រាសាទបន្ទាយឆ្មារ ។ ដូច្នោះ​ការកំណត់​ន័យ​ថា ប្រាសាទបន្ទាយឆ្មា​រថា ’​បន្ទាយ​នៃ​សត្វ​ឆ្មារ​” គឺ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ ។​

ការ តម្រៀប ថ្ម ចម្លាក់ វិធានការ ទប់ស្កាត់ ចម្លាក់ កុំ ឲ្យ ធ្លាក់ រលុះ និង ថ្ម ដែល រង់ចាំ ការ តម្រៀប ឡើងវិញ ( ម . ត ២០១០)

​បែរមុខ​ទៅ​ទិសខាងកើត ប្រាសាទ​របស់​យើង​មាន​កំពូល​ប្រាង្គ​ចំនួន ៥៦ តែ​ជា​អកុសល សព្វថ្ងៃនេះ ដោយសារ តែ​ការបំផ្លិចបំផ្លាញ​ពី​ជន​ទុច្ចរិត ដែល​ដាប់​យក​ចម្លាក់ និង​រុក​រើ ដើម្បី​យក​ចម្លាក់​បុរាណ​ទៅ​ជួញដូរ ។​
​ ​ម្យ៉ាងវិញទៀត ដោយសារតែ​ប្រាសាទ​នេះ​មិន​ធ្លាប់​ត្រូវបាន​អភិរក្ស គួបផ្សំ​នឹង​ការទន្ទ្រាន​នៃ​រុក្ខជាតិ មិន​ឈប់ឈរ នឹងរ​ចនាស​ម្ព័​ទ្ធ​សំខាន់ៗ​នៃ​ប្រាសាទ​ត្រូវ​ទ្រេត​រង្គោះរង្គើ ដួលរលំ​ខូចខាត​ជា​ដំណំ ។​

ការ តម្រៀប ឡើងវិញ នូវ បង្កាន់ដៃ ចូល ប្រាសាទ និង បំណែក ថ្ម ចម្លាក់ ( ម . ត ២០១០)

​ ​ជាទូទៅ ដូច​ប្រាសាទបាយ័ន កំពូល​ប្រាង្គ​ទាំងឡាយ​តុបតែង​ដោយ​ព្រះភ័ក្ត្រ​ព្រះ​ពោធិសត្វ​លោកេស្វរៈ​ ទាំង​៤​ទិស ។ យ៉ាងណាមិញ នៅលើ​កំពូល​ប្រាង្គ​មួយ គឺ​ប្រាង្គ​លេខ​៦៤ គេ​ឃើញ​មាន​ចម្លាក់​ទេព​ប្រណម​ពីរ​ថ្នាក់​តម្រៀប​ជា​រង្វង់​នៅលើ​ព្រះ​កេស​ ព្រះ​ពោធិសត្វ ដែល​នៅ​ខាងចុង​កំពូល​លំអ​ដោយ​ផ្កាឈូក​រីក និង​ក្រពុំ ។​
​ ​ភាគច្រើន​សំណង់​ស្ថាបត្យកម្ម​សំខាន់ៗ​ទាំងនោះ ត្រូវបាន​កសាងឡើង​នៅលើ​ចំណុចប្រសព្វ​រវាង​អ័ក្ស​លិច កើត និង​អ័ក្ស​ជើង ត្បូង ដោយមាន​ច្រកចេញចូល​ចំនួន ៤ នៅ​ទិស​នីមួយៗ ។​

ផ្ទាំង ចម្លាក់ រង់ចាំ ការ តម្រៀប ឡើងវិញ ( ម . ត ២០១០)

​ ​បច្ចុប្បន្ន​ក្រោយពី​ការត្រួសត្រាយ​សំអាត ដើម្បី​អភិរក្ស​ប្រាសាទ អ្វីដែល​គួរកត់សម្គាល់​គឺ​គេ​ឃើញ​មាន​វត្តមាន​ស្រៈ​ទឹក​ចំនួន ៤ អម​សងខាង និង​២​នៅ​ទិស​ខាងលិច ដែល​ស្ថិតក្នុង​បរិវេណ​គោ​បុ​រៈ​ទី​៣ ។​
​ ​ក្រៅពីនេះ​យើង​ក៏បាន​ជួបប្រទះ​នូវ​វត្តមាន​របស់​ហោត្រៃ​ពីរ​ដែរ ដែល​ស្ថិតនៅ​ចំ​ចន្លោះ​ស្រៈ​ទិស​ខាងលិច​ផងដែរ គួរ​ឲ្យ​គយគន់​ណាស់ ។​

ផ្ទាំង ចម្លាក់ រង់ចាំ ការ តម្រៀប ឡើងវិញ ( ម . ត ២០១០)

​ ​ប្រាសាទបន្ទាយឆ្មា​រហ៊ុំ​ព័ន្ធ​ដោយ​ថែវ និង​កំពែង​ជាន់​ទី​៣ ដែលជា​ថែវ​មាន​ប្រវែង ២៥០ ម៉ែត្រ និង ទទឹង ១៩០ ម៉ែត្រ ខុសពី​កំពែង​ទី​៤ មាន​បណ្តោយ ៨០០ ម៉ែត្រ និង​ទទឹង​៦០០ ម៉ែត្រ ។ រីឯ​កំពែង​ទី​៥ ដែល​ស្ថិតនៅ​ខាងក្រៅ​បង្អស់​ដោយ​ការ​ដី​ពូន​ជា​ទំនប់ ព័ន្ធ​ទីក្រុង​ទាំងមូល​មាន​ប្រវែង ៤ គីឡូម៉ែត្រ មួយ​ជ្រុង ។​

បង្កាន់ដៃ ចូលកាន់ ប្រាសាទ ទើប រៀប ឡើងវិញ និង គំនរ ថ្ម ត្រូវ រង់ចាំ ត ម្រៀម ឡើងវិញ

​ពាក់ព័ន្ធ​ទៅនឹង​ក្លោងទ្វារ​ចេញចូល​នីមួយៗ នៃ​ទិស​ទាំង​៤ ដែលមាន​រាង​ជា​កាកបាទ ហើយ​ភ្ជាប់​ដោយ​ថែវ​ជា​ជញ្ជាំង​ផង​នោះ គេ​ឃើញ​មាន​លំអ​ដោយ​ចម្លាក់​ព្រះពុទ្ធ​រួច​សមាធិ តម្រៀប​ជា​ជួរៗ ។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដូចជា​ចម្បាំង​រវាង​ខ្មែរ និង​ចាម ជីវភាព​ប្រចាំថ្ងៃ​ជាដើម ឬក៏​វិស័យ​ជំនឿ​សាសនា​លើ​ព្រះ​ពោធិសត្វ​លោកេស្វរៈ​ជាដើម ។
​ ​ ​នៅ​ខាងជើង​នៃ​ប្រាសាទ គេ​ឃើញ​មាន​បារាយណ៍​មួយ​ដ៏​ធំ​សម្រាប់​វិស័យ​កសិកម្ម​ហើយ​ម្យ៉ាងវិញទៀត​ ក៏មាន​គូរ​ទឹក​ហ៊ុំ​ព័ន្ធ​ជុំវិញ ប្រាសាទ​នេះ​ផងដែរ ។

ចម្លាក់ នៃ ក្លោងទ្វារ ចូល តំណាង យក្ខ និង ទេវតា និង ចម្លាក់ ដែល ទើប រកឃើញ ថ្មី (រូបថតរស្មីកម្ពុជា)

​ ​ ​លក្ខណៈ​សំយោគ​ខាង​ប្រព័ន្ធ​សាសនា​នៅ​ប្រាសាទបន្ទាយឆ្មារ អាច​គូសបញ្ជាក់​តាមរយៈ​បដិមា​សាស្ត្រ នា​សម័យ​បាយ័ន ក្រៅពី​ចម្លាក់​ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ។ វត្តមាន​របស់​ចម្លាក់​តំណាង​ព្រះ​ពោធិសត្វ​លោក​កេ​ស្វរៈ ជាច្រើន​អង្គ ដែលមាន​ព្រះ​ហត្ថ ៣២ ឆ្លាក់​នៅលើ​ជញ្ជាំង​ថែវ​ទិស​ខាងលិច និង​ចម្លាក់​ព្រះ​ពោធិសត្វ​ភៃ​ស​ជ្យ​គ្រូ​នៅ​សសរ​ស្ត​ម្ព​មួយចំនួន បង្ហាញ​ឲ្យ​ច្រើន​ទិន្ន​ការ​បែប​មហាយាន​នៃ​ប្រាសាទបន្ទាយឆ្មា​រឯង​ដែរ ។​

​ ​មិនតែប៉ុណ្ណោះ​សោត យើង​បានឃើញ​មាន​ការបូជា​ព្រាហ្មណ៍​វ​ល្មិ​គិ​នៅ​ទីនោះ​ដែរ ដែលជា​អ្នក​កវី​បណ្ឌិត​ដ៏​ឆ្នើម​ដែល​តែង​ឡើង​រាមកេរ្តិ៍ ។​
​ ​ទន្ទឹមនឹង​ការជួសជុល​ប្រាសាទ​នេះ​ដែល​ការស្រាវជ្រាវ​ថ្មីៗ​នេះ (Cf. ការអភិរក្ស​ប្រាសាទបន្ទាយឆ្មារ​ដោយ​កោយ វិច្ឆិកា និង​ឈួ​រ សុ​ភ័​ក្រ និក្ខេបបទ​បញ្ចប់​ថ្នាក់​បរិ​ញ្ញ​ប័ត្រ ឆ្នាំ​២០១០ – ២០១១ និស្សិត​ជំនា​ន់ទី​១៧) បានផ្តល់​នូវ​ប្លង់​ថ្មីៗ​មួយចំនួន ជាពិសេស​ប្លង់​របស់​ប្រាង្គ​លេខ​៦៤ ព្រមទាំង​ប្លង់​នៃ​គោ​បុ​រៈ​ទី​៣​ទាំងមូល នៅ​ទិសខាងកើត​ប៉ែក​ខាងត្បូង ។ ជាមួយនេះដែរ យើង​ក៏​សូម​ភ្ជាប់​មកជា​មួយ​នូវ​ប្លង់​មួយចំនួន​នៃ​ប្រាសាទ​នេះ របស់លោក អូ​លី​វី​យេ​កុយ​ណាំង ដើម្បី​បំពេញ​ពត៌មាន​បន្ថែម ។​ ​
​ ​សូម​រំលឹក​ផងដែរ​ថា ប្លង់​ទាំងនោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ប្លង់​នៃ​ប្រាសាទបន្ទាយឆ្មារ​ តែប៉ុណ្ណោះ ។ យើង​រំពឹងថា តទៅ​អនាគត នឹងមាន​ប្លង់​ថ្មីៗ​មួយចំនួន​ជា​បន្ត​បន្ទាប់មកទៀត ។ ព្រោះថា គេ​ត្រូវ​ប្រមូល​ផ្គុំ​នូវ​ទិន្នន័យ​បច្ចេកទេស​ជាច្រើន ព្រមទាំង​ចំណាយពេល​វេលា​ដ៏​យូរ ដើម្បី​សម្រេច​ផែន​ការណ៍​នេះ ៕

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. i1Media.Net - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger